NEWS

ជីជី ដាក់មួយឈុតបែបបុរាណ ស្អាតប្លែកខ្លាំង!

ភ្នំពេញ៖ ពិធីការិនី ដ៏មានប្រជាប្រិយភាពកញ្ញា ជីជី មួយរយៈចុងក្រោយនេះ ហាក់មានភាពមមាញឹកនឹងការងារក្នុងសិល្បៈ និងមុខជំនួញរកស៊ីខ្លាំង ព្រោះអ្នកគាំទ្រឧស្សាហ៍ឃើញតារាស្រីរូបនេះ តែងតែបង្ហោះ ពីការងាររបស់ខ្លួននៅលើបណ្តាញសង្គមជានិច្ច។
ដោយឡែក កាលថ្មីៗនេះដែរ ពិធីការិនីសាច់សខ្ចីរូបនេះ បានធ្វើឲ្យមហាជន ភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលឃើញនាងតុបតែងខ្លួន ក្នុងឈុតប្រពៃណី បែបបុរាណ ដែលមានអាវប៉ាក់ ហួលផាមួង ក្នុងកម្មវិធីចែកអំណោយមួយកន្លែង។
ជាក់ស្ដែង គ្រាន់តែរូបភាពទាំងនេះភ្លាម ​ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នាចែកចាយរូបភាពទាំងនេះភ្លែត  ព្រោះតែសម្រស់ដ៏ស្រស់ស្អាត គួរជាទីគយគន់របស់ក្រមុំរូបស្រស់ម្នាក់នេះ៕
ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

No comments:

Post a Comment