Friday, August 17, 2018

NEWS

ជីជី ដាក់មួយឈុតបែបបុរាណ ស្អាតប្លែកខ្លាំង!

ដោយឡែក កាលថ្មីៗនេះដែរ ពិធីការិនីសាច់សខ្ចីរូបនេះ បានធ្វើឲ្យមហាជន ភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលឃើញនាងតុបតែងខ្លួន ក្នុងឈុតប្រពៃណី បែបបុរាណ ដែលមានអាវប៉ាក់ ហួលផាមួង ក្នុងកម្មវិធីចែកអំណោយមួយកន្លែង។
ជាក់ស្ដែង គ្រាន់តែរូបភាពទាំងនេះភ្លាម ​ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នាចែកចាយរូបភាពទាំងនេះភ្លែត  ព្រោះតែសម្រស់ដ៏ស្រស់ស្អាត គួរជាទីគយគន់របស់ក្រមុំរូបស្រស់ម្នាក់នេះ៕

GUAWA

វីតាមីន​សេ ជា​អាវុធ​ពិសេស​ប្រឆាំង​នឹងការ​នឿយ​ហត់ និង​ស្ត្រេសការ​សិក្សា​មួយ​ដែល​ទើប​ចុះ​ផ្សាយ​​នៅក្នុង​ទស្សនាវដ្តី​សុខភាព​ Critical Review in food science and nutrition បាន​ផ្តល់​អនុសាសន៍​ថា ដើម្បី​រក្សា​សុខភាព ខ្លួន​ប្រាណ​មនុស្ស​ត្រូវ​ការ​​​សារជាតិ​វីតាមីន​សេ ២០០​មីក្រាម​ក្នុង​មួយ​ថ្ងៃ។ តើ​វី​តាមីន​សេ ជា​អ្វី ? ​មាន​គុណប្រយោជន៍​យ៉ាងណា​សម្រាប់​​សុខភាព ? ត្រូវ​បរិភោគ​អ្វី​​ និង​ក្នុង​កំរិត​ទើប​អាច​ទាញ​យក​វីតាមីនសេ បាន​គ្រប់​គ្រាន់ ? ថ្នាំ​វីតាមីន​សេ ពិត​ជា​ជំនួយ​ដ៏​ប្រពៃ​សម្រាប់​​ពេល​នឿយ​ហត់​មែន​ឬ​យ៉ាង​ណា ?ទទួល​ទាន​អាហារ​មាន​ ​វីតាមីន សេបាន​ ២០០​មីល្លីក្រាម​​ ក្នុង​មួយ​ថ្ងៃ​ អាច​ទាញ​ប្រយោជន៍​​យ៉ាង​ខ្លាំង​សម្រាប់​ទ្រទ្រង់​សុខភាព។ ព្រោះ​វីតាមីន​សេ​នេះ ជា​អង់ទីអុកស៊ីដង់ ជា​សារធាតុ​ប្រឆាំង​នឹង​ស្ត្រេស ប្រឆាំង​នឹង​ការ​នឿយ​ហត់។

GENGER

ខ្ញី​​ជា​គ្រឿង​ផ្សំ ដ៏​ចំណាន​ ដែល​មាន​ប្រើ​ក្នុង​មុខ​ម្ហូប​ របស់​ប្រទេស​ជា​ច្រើន​នៅលើ​ពិភពលោក។ នៅ​អឺរ៉ុប ​គេ​ចាត់​ទុក​ខ្ញី​ជា​អាហារ​ដែល​មាន​ឥទ្ធិពល​លើក​តម្កើង​សម្រើប​ តណ្ហា ផ្លូ​វ​ភេទ! ប៉ុន្តែ​នេះ​មិន​មែន​ផល​ប្រយោជន៍​តែមួយ​របស់​ខ្ញី​ឡើយ។ ខ្ញី​ត្រូវ​បាន​ចាត់​ទុក​ជា​ឱសថ​ ម៉ឺន​ឆ្នាំ ប្រើ​ប្រាស់​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ចម្លង​រោគ នឿយ​ហត់ ការ​ឈឺចុក​​ចាប់​សាច់​ដុំ និង​ពិសេស​ដើម្បី​ការពារ​ប្រព័ន្ធ​រំលាយ​អាហារ​ប្រឆាំង​ទប់​នឹង​អាការៈ​ក្អួត​ចង្អោរ រាករូស។

ខ្ញី​ជា​រុក្ខជាតិ ដាំ​ដុះ​ច្រើន​នៅ​តំបន់​ត្រូពិក មាន​ពន្លឺ​និង​កម្តៅ​ព្រះ​អាទិត្យ។ គេ​បាន​រក​ឃើញ​ដាន​ជា​លាយ​លក្ខណ៍​អក្សរ​ ស្តីពី​អំពី​ការ​ទទួល​ទានខ្ញី​តាំង​ពី​ជាង​៣៥០០​ឆ្នាំ​​មុន ឯ​​គុណ​ប្រយោជន៍​របស់​ខ្ញី​ក៏​ត្រូវ​បាន​គេ​​កត់​ត្រា​ទុក​តាំង​ពី​ជាង​៥០០០​ឆ្នាំ​មុន​ឯ​ណោះ។ ខ្ញី​នេះ​មាន​ប្រើ​ប្រាស់​ច្រើន​ជា​យូរយារ​ណាស់​មក​ហើយ​តំបន់​អាស៊ី​ ជា​ម្ហូប​ និង​ជា​ឱសថ និងទើប​​នាំ​ទៅ​កាន់​ពិភព​អឺរ៉ុប តាម​រយៈ​ពួក​រ៉ូម៉ាំង​និង​ក្រិក។ ​ប៉ុន្តែ​ពេល​នេះ ពិភពលោក​ទាំង​មូល​បាន​ស្គាល់​ខ្ញី​ និង​ទទួល​ស្គាល់​ថា​ថ្នាំ​ដ៏​សក្តិសិទ្ធិ​ សម្រាប់​ព្យាបាល​ជំងឺ​រលាក​ពោះវៀន​ ផ្តាសាយ ឬ​សម្រក​ទម្ងន់។

KHMER HERBAL

Traditional Cambodian medicine


raditional Cambodian medicine (Khmer:វេជ្ជសាស្រ្តបូរាណខ្មែរ) comprise several traditional medicine systems in Cambodia.
Healers and herbalists of Cambodian traditional medicine are collectively referred to as Kru Khmer (Khmer:គ្រូខ្មែរ). There are many regional variations of the practice and herbal knowledge of traditional medicine within Cambodia. Traditional Cambodian medical practices are widely used in Cambodia.